ថ្ងៃព្រហស្បតិ៍ ១កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២
លោកស្រីសរ រឺណេ អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងលោកស្រី មុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់សហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស ស្ថិតនៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ដោយមានការអញ្ជើញ លោកស្រីប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម លោកស្រីប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក,ប្រធានអង្គការអាដដា លោកជំទប់ទី១ឃុំចាន់ស និងសមាជិកសហគមន៍សរុប៨១នាក់ ៦២នាក់។ ឆ្នាំ២០២១សហគមន៍មានមុខរបរ៤ គឺ ឥណទានខ្នាតតូច មុខរបរទីផ្សារ មុខរបរផ្គត់ផ្គង់ មុខរបរទិញលក់មាន់ ដែលទទួលបានប្រាក់ចំណេញសរុបចំនួន ១២ ០៦៤ ៥០០រៀល ។ ក្នុងនោះសហគមន៍បានធ្វើការបែងចែកប្រាក់ចំណេញសុទ្ធទៅតាមគោលការណ៍ដែលបានកំណត់ក្នុងលក្ខន្តិកៈ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម