ថ្ងៃព្រហស្បតិ៍ ១កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE ខេត្តសៀមរាប និងសហការីអនុវត្តកម្មវិធីASPIRE បានប្រជុំពិនិត្យវឌ្ឍនភាពការងារស្តីពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខែ មករា-កុម្ភៈ ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការអនុវត្តថវិកា សកម្មភាព កម្មវិធីASPIRE ឆ្នាំ២០២២។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមាន៖ លោកអនុប្រធានមន្ទីរ ប្រធានវិស័យទាំង០៤(ក្សេត្រសាស្ត្រ ផលិតកម្មសត្វ ជលផល និងព្រៃឈើ) ទីប្រឹក្សាASPIRE មន្ត្រីអនុវត្តថ្នាក់ខេត្ត-ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់ សរុប ៤៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម