ការចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំ-លក់រាយជីថ្នាំកសិកម្ម នៅស្រុកស្រីស្នំ
ចេញ​ផ្សាយ ០៣ មីនា ២០២២
178

ថ្ងៃព្រហស្បតិ៍ ១កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២ 

លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី  បានជួបប្រជុំពិភាក្សា ជាមួយលោក ទ្បុត  ញាន  អភិបាលរងនៃគណ:អភិបាលស្រុកស្រីស្នំ  លោកហម  សុផល  នាយក រដ្ឋបាលស្រុក  ស្តីពីគោលការណ៍ផ្តល់លិខិតអនុញ្ញាដល់ អាជីវករលក់ដុំលក់រាយសម្ភារកសិកម្ម។ បន្ទាប់មកបានសហការ ជាមួយ លោកស្រី   អែប  សុលាន  ប្រធានការិយាល័យ  ធនធានធម្មជាតិ  និងបរិស្ថាន រួមនឹងមន្រ្តីច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកស្រីស្នំ  បានចុះតាមដាន ស្រាវជ្រាវ  ត្រួតពិនិត្យ  និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅឃុំជ្រោយនាងនួន(០៨ដេប៉ូ )សរុប០៨ដេប៉ូ។ មានដេប៉ូចំនួន០៦ បានតាំងលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្មមានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ ដេប៉ូចំនួន០១ បានតាំងលក់ជីថ្នាំកសិកម្មដោយលិខិតអនុញ្ញាតផុតសុពុលភាពប្រើប្រាស់(ក្រុមការងារបានណែនាំឲ្យប្រញាប់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតត្រឹមត្រូវស្របតាមច្បាប់) និងដេប៉ូចំនួន០១  បានតាំងលក់ជីថ្នាំកសិកម្មពុំមានវិញ្ញាបនបត្រឆ្លងវគ្គអប់រំ  និងគ្មានលិខិតអនុញ្ញាត  (គាត់បានដាក់ពាក្យចូលរៀនរួចរាល់ហើយ)។ បានពន្យល់អាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter