ថ្ងៃសុក្រ ២កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែមីនា ឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយខណ្ឌ លោកនាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប ព្រមទាំងសហការី បានអញ្ជើញចូលរួម ពិធីបំពាក់ស្លាកសញ្ញាសម្គាល់ប្រភេទត្រីរងគ្រោះជិតផុតពូជ និងលែងចូលក្នុងបឹងទន្លេសាប។ កម្មវិធីនេះដឹកនាំដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងបណ្ឌិត Zeb S.Hogan ជលផលវិទូនៃសកវិទ្យាល័យណេវ៉ាដារ៉េណូនៃសហរដ្ឋអាមេរិក និងជាប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ គោលបំណងនៃកម្មវិធី គឺដើម្បីផ្សព្វផ្សាយ ការពារ និងអភិរក្សប្រភេទត្រីរងគ្រោះជិតផុតពូជ ក្នុងប្រទេសកម្ពុជា។ ត្រីដែលបានយកមកលែងចំនួន២០០២ក្បាល រួមមាន៖ ត្រីប្រាចំនួន ១ ៥០០ក្បាល ត្រីគល់រាំងចំនួន៥០០ក្បាល និងត្រីរាជចំនួន២ក្បាល នៅកន្លែងអភិរក្សជលផល អតីតឡូតិ៍នេសាទលេខ៤ខេត្តសៀមរាប។ អញ្ជើញចូលរួមពិធីនេះរួមមាន៖ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប សហគមន៍នេសាទចុងឃ្នៀស មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថស្នាក់ការB៨ និងក្រុមប្រឹក្សាសង្កាត់ចុងឃ្នៀស សរុបចំនួន៧៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម