ពិធីចែកអង្ករជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយជំងឺកូវីត-១៩
ចេញ​ផ្សាយ ០៨ មីនា ២០២២
180

ច័ន្ទ៥កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ខែមីនា ឆ្នាំ២០២២ 

លោកប៉ែន ប៊ុនធឿន និងលោកហៃ វាសនា អនុប្រធានមន្ទីរ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអមដំណើរវត្ដមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមវេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណប្រតិភូ  ចូលរួម​ក្នុងពិធីចែកអង្ករជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាដែលរងផលប៉ះពាល់ដោយជំងឺកូវីត-១៩ នៅបរិវេណវត្តជីក្រែង ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ពិធីចែកអង្ករជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងប៉ះពាល់ផលប៉ះពាល់ដោយជំងឺកូវី-១៩ ជាស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូកបី ដែលបានផ្ដល់អង្ករជាជំនួយរបស់សាធារណរដ្ឋកូរ៉េតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងខេត្តសៀមរាបមានអង្ករចំនួន៤០ ០០០គីឡូក្រាម ដល់ប្រជាជនចំនួន១ ០០០គ្រួសារ រួមមាន៖ក្រុងសៀមរាបចំនួន១២០គ្រួសារ ស្រុកជីក្រែងចំនួន៤០០គ្រួសារ ស្រុកសូនិគមចំនួន១២០គ្រួសារ ស្រុកប្រាសាទបាគងចំនួន១២០គ្រួសារ ស្រុកពួកចំនួន១២០គ្រួសារ និងស្រុកក្រឡាញ់ចំនួន១២០គ្រួសារ ។រា

លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានធ្វើការរាយការណ៍សង្ខេបពីលទ្ធការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបក្នុងឆ្នាំ២០២១ថា៖

១- ផលស្រូវ ៖ ទិន្នផលស្រូវសរុប (ប្រាំង និងវស្សា) ប្រមូលផលបានចំនួន ៥៧៣ ៨១២តោន  ពីផ្ទៃដីប្រមូលផលសរុបចំនួន ២១០ ៧៦០ហ.ត។ 
២- ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មរយ:ពេលខ្លី ៖ ផ្ទៃដីដាំដុះសរុបចំនួន ៤៩ ៩៨៦ហ.ត  បរិមាណផលសរុបចំនួន ៦៩៨ ៣១១តោន ក្នុងនោះផ្ទៃដីប្រមូលផលដំណាំបន្លែសរុបចំនួន ៣ ៦៣០ហ.ត បរិមាណផលសរុបចំនួន ៣២ ៨៩៩តោន។ 
៣- ដំណាំអចិន្ត្រៃយ៍ និងដំណាំហូបផ្លែសំខាន់ៗ ចំនួន១៩មុខ ផ្ទៃដីដុះចំនួន ៣២ ៤១៨ហ.ត ផ្ទៃដីប្រមូលផល ២៦ ១៤១ហ.ត បរិមាណផលសរុបចំនួន ៩០ ២២២តោន។ 
៤- ចិញ្ចឹមគោ-ក្របី ជ្រូក មាន់ទា សរុបមានចំនួន ៤ ០៨៨ ៦៣៤ក្បាល។

ដោយឡែកក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៩ បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របស្របតាមគន្លងប្រក្រតីភាពថ្មី។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ មន្ទីរបានសហការជាមួយដៃគូអភិវឌ្ឍអនុវត្តគម្រោងរួមមាន ៖

១- គម្រោងពិពិធកម្មកសិកម្មកម្ពុជា៖ គាំទ្រដល់គ្រួសារដែលមានសមាជិក កម្មករត្រឡប់ពី   ប្រទេសថៃ ឬព្យួរការងាររោងចក្រ សំណង់ និងគ្រួសារក្រ គ្រួសារក្រ៤ បានចំនួន ១ ០៤៤គ្រួសារ ដែលអនុវត្តក្នុងក្រុង-ស្រុកទាំង១២ គម្រោង បានគាំទ្រលើដំណាំបន្លែចំនួន ៤៤គ្រួសារ ដោយផ្តល់ផ្ទះសំណាញ់ ៤០ខ្នង និងផ្តល់ពូជបន្លែចំនួន ៤៦៤គ្រួសារ ចិញ្ចឹមមាន់ចំនួន ៣០០គ្រួសារ ដោយផ្តល់ទ្រុងមាន់ ១៥០ទ្រុង និងផ្តល់កូនមាន់ចំនួន ១៥០គ្រួសារ។ គម្រោងអនុវត្តក្នុងស្រុកស្វាយលើ បន្ទាយស្រី អង្គរជុំ វ៉ារិន និងស្រុកស្រីស្នំ។ ចិញ្ចឹមត្រីចំនួន ៣០០គ្រួសារដោយផ្ដល់ កូនត្រីអណ្ដែង និងតម្លើងតង់ចិញ្ជឹមត្រីបានចំនួន ៣០០កន្លែង ក្នុងស្រុកជីក្រែង ពួក និងស្រុកក្រឡាញ់។
២- គម្រោងគាំទ្រដោយអង្គការ FAO ៖ អនុវត្តស្រុក វ៉ារិន ស្វាយលើ និងសូទ្រនិគម គាំទ្រលើដំណាំបន្លែ ២៣៥គ្រួសារ មាន់ ២០៣គ្រួសារ ត្រី ៥០គ្រួសារ កង្កែប ៥០គ្រួសារ។ 
៣- គម្រោងគាំទ្រដោយអង្គការ GIZ ៖ ស្រុកជីក្រែង ស្វាយលើ និងសូទ្រនិគម ចំនួនកសិករទទួលផលសរុប ៦០០គ្រួសារ ដាំបន្លែ ២៥០គ្រួសារ ចិញ្ចឹមមាន់ ២០០គ្រួសារ ចិញ្ចឹមត្រី ១០០គ្រួសារ និងចិញ្ចឹមកង្កែប ៥០គ្រួសារ។ 
៤- កម្មវិធី ASPIRE ៖ មាន ១១ស្រុង-ក្រុង ឃុំ-សង្កាត់ ៤៩ អ្នកទទួលផលចំនួន ១១០៧ គ្រួសារ បន្លែ-ស្រូវ ៣៥១គ្រួសារ ចិញ្ចឹមសត្វ ៣៥៤គ្រួសារ ចិញ្ចឹមត្រី ២០១គ្រួសារ ព្រៃឈើ ២០០គ្រួសារ។ 
៥- គម្រោងកាត់បន្ថយភាពក្រីកូ និងអភិឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប មានស្រុក-ក្រុងចំនួន១១ អនុវត្តផលិតកម្មកូនមាន់ ១៥គ្រួសារ ចិញ្ចឹមមាន់សាច់ ៤២គ្រួសារ បន្លែ ៧គ្រួសារ   និងកង្កែបចំនួន ២គ្រួសារ។

គម្រោងទាំងអស់ខាងលើបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចគ្រួសារកសិករ ឡើងវិញ ដោយជាបឋមផ្គត់ផ្គង់ឲ្យតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារមានបន្លែ ត្រី និងសាច់ និងឈាន ឡើងបន្តិចម្តងៗផលិតដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ហើយសង្ឃឹមថាសេដ្ឋកិច្ចគ្រួសារនឹងចាប់ផ្តើមរីកលូតលាស់រឹងមាំដូចប្រក្រតីឡើងវិញ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter