លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រគល់កាណូតជូនសហគមន៍នេសាទក្នុងខេត្តសៀមរាប។
ចេញ​ផ្សាយ ១៦ មីនា ២០២២
204

ថ្ងៃពុធ១៤កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ខែមីនា ឆ្នាំ២០២២ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានអញ្ជើញចូលរួមពិធីប្រគល់កាណូត ដែលឧបត្ថម្ភដោយសហគមន៍អឺរ៉ុបដល់សហគមន៍នេសាទចំនួន០៨សហគមន៏ ក្នុងស្រុកចំនួន០៥ស្រុកជាប់បឹងទន្លេសាប របស់ខេត្តសៀមរាប នៅមាត់ប្រឡាយកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ។ សមាសភាពចូលរួមមាន៖ លោកនាយរងខណ្ឌ លោកនាយរងផ្នែក លោកនាយ នាយរងសង្កាត់ក្នុងខណ្ឌរដ្ឋបាលជលផល លោកមេឃុំកំពង់ឃ្លាំង លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក    និងលោកប្រធានសហគមន៍នេសាទទាំង០៨សហគមន៍ សរុបចំនួន ៣២នាក់  ។ បន្ទាប់មកលោកប្រធានមន្ទីរ និងក្រុមការងារបានបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង បានចំនួន ០២ករណី ដោយកាប់បំផ្លាញចោលនៅនិងកន្លែងមាន៖ទី១.នេសាទដោយឧបករណ៍ ប មាន៖ក្បាល ប ចំនួន ០៩គ្រឿង របាំងសាច់អួនប្រវែង១ ០០០ ម៉ែត្រ ចម្រឹងចំនួន៤០០ដើម។ ទី២. ឧបករណ៍ស្បៃមុង មាន៖ក្បាលស្បៃមុង ចំនួន០៦គ្រឿង របាំងសាច់ស្បៃមុង ប្រវែង ៦០០ ម៉ែត្រ ចម្រឹងចំនួន ១០០ ដើម លែងត្រីចំនួន២០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter