ថ្ងៃព្រហស្បតិ៍១៥កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២
លោកស្រី មុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ និងលោកផាត់ ប៊ុនផោន មន្ត្រីម បានចូលរួមទិវាស្រែបង្ហាញការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំស្រូវ នៅភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ដោយមានការអញ្ជើញចូលរួមដោយ ក្រុមប្រឹក្សាឃុំគោកធ្លកលើ, លោកស្រីអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន, នាយករងអង្គការអាដដា , នាយកប្រតិបត្តិអង្គការអាដដារីដា,ប្រធានសហភាពសហគមន៍កសិកម្ម, បុគ្គលិកអង្គការអាដដារីដា និងកសិករសរុប ៤៨នាក់, ស្រី០៩នាក់។ ស្រែបង្ហាញនេះមានផ្ទៃដីចំនួន០,៥៣ហិកតា ប្រើប្រាស់បច្ចេកទេសដាំដោយម៉ាស៊ីន Eli seeder និងពូជស្រូវ OM5451 ចំនួន៨០គីឡូក្រាម ទិន្នផលទទួលបាន ៣,៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម