ថ្ងៃព្រហស្បតិ៍១៥កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២
លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមនឹងសហការី បានជួបប្រជុំពិភាក្សា ជាមួយលោក សោម សាមេត នាយករដ្ឋបាលសាលាស្រុកបន្ទាយស្រី លោក សេង ប៊ុនថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកបន្ទាយស្រី ស្តីពីគោលការណ៍ផ្តល់លិខិតអនុញ្ញាដល់ អាជីវករលក់ដុំលក់រាយសម្ភារកសិកម្ម។ បន្ទាប់មកបានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅឃុំខ្នារសណ្តាយចំនួន០៣ដេប៉ូ និងឃុំព្រះដាក់ចំនួន០១ដេប៉ូ ក្នុងស្រុកបន្ទាយស្រី ឃុំកន្រ្ទាំងចំនួន០៤ដេប៉ូក្នុងស្រុកប្រាសាទបាគង។
ក្រុមការងារបានពន្យល់អាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម