ថ្ងៃអាទិត្យ១០រោចខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ និងថ្ងៃទី២៧ ខែមិនាឆ្នាំ២០២២ លោក ចាន់ តុង នាយរងខណ្ឌ រួមនឹងមន្រ្តីផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងផ្នែករដ្ឋបាលជលផលក្រឡាញ់ បានចូលរួមជូនដំណើរឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ព្រមទាំង ប្រតិភូអមដំណើរ រួមមានឯកឧត្តម ឧត្តមសេនីយ៍ តំណាងអគ្គស្នងការនគរបាលជាតិនឹងសហការី ឯកឧត្តមឧត្តមសេនីយ៍តំណាងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងសហការី ឯកឧត្តមឧត្តមសេនីយ៍តំណាងអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនឹងសហការី លោកស្នងការនគរបាលខេត្តសៀមរាប នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបនឹងសហការី សរុបប្រមាណ១០០នាក់ ប្រើប្រាស់មធ្យោបាយកាណូត ចំនួន ៦គ្រឿង បានចុះពិនិត្យស្ថានភាព នឹងភូមិសាស្រ្តដើម្បីរៀបចំបង្កើតទីបញ្ជាការថ្នាក់ជាតិ សម្រាប់ការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នឹងបង្រ្កាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប ជាលទ្ធផលក្រុមការងារ បានចុះពិនិត្យមើលស្នាក់ការរបស់សង្កាត់រដ្ឋបាលជលផលភ្នំក្រោម នៃខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលប្រចាំការនៅកន្លែងអភិរក្សអតីតឡូត៍នេសាទលេខ ៤ នឹងបានបន្តរដំណើរទៅពិនិត្យមើលស្នាក់ការក្រុមអធិការកិច្ចជលផលរបស់អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបដែលប្រចាំការនៅកន្លែងអភិរក្សរដ្ឋ (កំពង់ភ្លុក) ចំពោះការសម្រេចថាយកស្នាក់ការណាជាទីបញ្ជាការថ្នាក់ជាតិ ក្រុមការងារនឹងសម្រេចនៅពេលក្រោយ ។
ជាសំណូមពររបស់ក្រុមការងារនៅពេលដែលទីបញ្ជាការ បានរៀបចំនឹងបង្កើតឡើងហើយត្រូវអោយមានមន្រ្តីជលផល នៅប្រចាំការជាប្រចាំនៅតាមទីបញ្ជាការស្រាលរបស់ខេត្តនីមួយៗដើម្បីងាយស្រួលក្នុងការចូលរួមនៅពេលចុះអនុវត្តន៍ សកម្មភាពការងារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម