ថ្ងៃពុធ១៣រោរោចខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែមីនា ឆ្នាំ២០២២
លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងសហការី លោកសែន ពិសី ប្រធានភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប តំណាងអជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់ ថវិកា អំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសព លោកជំទាវ ពៅ សូត្រ ដែលជាភរិយាឯកឧត្តម ប៉ែន សេរី អតីតមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករ ៥០គក្រ មី០១កេស ទឹកសុទ្ធ០១កេស និងទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ ជូនឯកឧត្តម ប៉ែន សេរី ព្រមទាំងក្រុមគ្រួសារ នៅគេហដ្ឋានគ្រួសារសព ភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកជំទាវពៅ សូត្រ បានទទួលមរណៈភាពនៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវ និងថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២២ នៅវេលាម៉ោង៨ និង៥០នាទីយប់ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរាគព្យាធិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម