នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់.និងនេសាទខេត្ត បានដឹកនាំការប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែឧសភាឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ប្រធានការិយាល័យចំណុះមន្ទីរ លោកនាយខណ្ឌ នាយផ្នែក រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងតាមរយៈZoom meeting ជាមួយលោក លោកស្រី ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ក្រុង-ស្រុកទាំង១២ ដែលក្នុងកិច្ចប្រជុំនេះបានលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងខែមេសាកន្លងមក ហើយបានទទួលមតិណែនាំកែលម្អ និងដោះស្រាយពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម