ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសំណេះសំណាល និងជូនគ្រឿងឧបភោគ បរិភោគ ជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល
ចេញ​ផ្សាយ ២៥ មេសា ២០២២
151

ថ្ងៃអាទិត្យ៨រោច ខែចេត្រឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ និងថ្ងៃទី២៤  ខែមេសា ឆ្នាំ២០២២  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកនាយខណ្ឌរដ្ឋបាលជលផល និងលោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រាក់ សោភ័ណ្ឌ  អភិបាលរងខេត្ត ។ សមាសភាពអមដំណើរ មាន លោក សុង ហុង អនុប្រធានរដ្ឋបាលជលផល លោក សេង សំអឿន អធិការនៃអគ្គាធិការដ្ឋាន លោក សំ សត្យា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិនិកម្ម  លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ព្រមទាំងលោកនាយរងខណ្ឌ នាយ នាយរងផ្នែករដ្ឋបាលជលផល នាយ នាយរងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទខណ្ឌរដ្ឋបាលជលផលសៀមរាប បានចុះសួរសុខទុក្ខ សំណេះសំណាលនិងជូនគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល(រដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប  កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ)ដែលប្រចាំការនៅកន្លែងអតីតអភិរក្សជលផលកំពង់ភ្លុក ខេត្តសៀមរាបទទួលបានដូចខាងក្រោម៖
              ១-អង្ករចំនួន០៤ ការ៉ុង
              ២-ប្រេងម៉ាស៊ូត៥០០ លីត្រ
              ៣-សាច់ជ្រូកចំនួន៦ គីឡូក្រាម
              ៤-មីចំនួន៧ កេះ
              ៥-សាច់មាន់ចំនួនចំនួន៥០ គីឡូក្រាម
              ៦-ពងមាន់ចំនួន៣០០ គ្រាប់
              ៧-ទឹកសុទ្ធចំនួនចំនួន៨០ យួរ
              ៨-បន្លែមួយចំនួន 
បន្ទាប់ពីចែកជូនគ្រឿងឧបភោគបរិភោគរួច ឯកឧត្តម ណៅ ធួក បានបន្តដំណើរដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យស្ថានភាពបទល្មើសជលផលនៅភូមិសាស្ត្រខេត្តសៀមរាបទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter