ថ្ងៃពុធ៤កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាតំណាង ឯកឧត្តម ប្រធាន គណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងលោកឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកព្រមទាំងសហការី, លោកស្រី ហេង គុណវឌ្ឍី ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម និងសហការី តំណាងអជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់ ថវិកា អំណោយឧបត្ថម្ភ របស់ឯកឧត្តមប្រធានគណៈ កម្មាធិការសមាគមមិត្តបុគ្គលិក កសិកម្មកម្ពុជា ជូនគ្រួសារសព លោក ប្លោក ពុច និវត្តន៍ជន និងជាសមាជិកសមាគមមិត្តកសិកម្មកម្ពុជា ចំនួន ៦ ០០០ ០០០រៀល និងជូនលោក សឿម ស៊ីណា មន្ត្រីការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម ត្រូវជាស្វាមីសពអ្នកស្រី ល័ក្ខ ណារុំ ចំនួន ៣ ០០០ ០០០រៀល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម