វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំនិងគោលគំនិតទីផ្សារ ដល់បណ្តុំអាជីវកម្មចំនួន៩បណ្តុំ នៅស្រុកពួក
ចេញ​ផ្សាយ ១០ ឧសភា ២០២២
205

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
(ASPIRE) 

នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារASPIRE ប្រចាំស្រុកពួក ដឹកនាំដោយលោកម៉ាន់ ចែម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកពួក រួមជាមួយទីប្រឹក្សា បានចុះបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំនិងគោលគំនិតទីផ្សារ ដល់បណ្តុំអាជីវកម្មចំនួន៩បណ្តុំ ក្នងនោះមានបណ្តុំអាជីវកម្មទា ១បណ្តុំ ត្រីចំនួន ៧បណ្តុំ និងស្រូវចំនួន១បណ្តុំ ដោយមានអ្នកចូលរួម ៤៧នាក់ ស្រី១៦នាក់។ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រង ដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម អោយទទួលបានចំណេះដឹងបន្ថែមលើភាពជាអ្នកដឹកនាំនិងគោលគំនិតទីផ្សារ ។ ជាលទ្ធផលក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាល សមាជិកបណ្តុំអាជីវកម្មទទួលបានចំណេះដឹង និងបទពិសោធន៍លើផ្នែកទ្រឹស្តីភាពជាអ្នកដឹកនាំ  ការចែងការងារក្នុងក្រុម ចេះរៀបចំផែនការ ចេះធ្វើការទំនាក់ទំនងពង្រីកទីផ្សារ និងបង្កើតមុខរបរសំខាន់ៗសម្រាប់ក្រុម ។ ម្យ៉ាងវិញទៀតអ្នកចូលរួមមានការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាព ចូលរួមដឹកនាំក្រុម ហើយអនុវត្តតាមតួនាទីភារកិច្ចរបស់ក្រុម ធ្វើយ៉ាងណាអោយក្រុមមានភាពរីចម្រើន និងមានភាពរឹងមាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter