កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
(ASPIRE)
នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារASPIRE ប្រចាំស្រុកអង្គរជុំ ដឹកនាំដោយលោកហ៊ុន សុវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានប្រចាំស្រុកអង្គរជុំ រួមជាមួយទីប្រឹក្សា បានចុះបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំនិងគោលគំនិតទីផ្សារ ដល់បណ្តុំអាជីវកម្មចំនួន៦ បណ្តុំ ក្នងនោះមានបណ្តុំអាជីវកម្មមាន់ ៤បណ្តុំ ត្រីចំនួន ១បណ្តុំ និងបន្លែចំនួន១បណ្តុំដោយមានអ្នកចូលរួម ៣០នាក់ ស្រី៩នាក់។ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម អោយទទួលបានចំណេះដឹងបន្ថែមលើភាពជាអ្នកដឹកនាំនិងគោលគំនិតទីផ្សារ ។ ជាលទ្ធផលក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាល សមាជិកបណ្តុំអាជីវកម្មទទួលបានចំណេះដឹង និងបទពិសោធន៍លើផ្នែកទ្រឹស្តីភាពជាអ្នកដឹកនាំ ការចែងការងារក្នុងក្រុម ចេះរៀបចំផែនការ ចេះធ្វើការទំនាក់ទំនងពង្រីកទីផ្សារ និងបង្កើតមុខរបរសំខាន់ៗសម្រាប់ក្រុម ។ ម្យ៉ាងវិញទៀតអ្នកចូលរួមមានការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាព ចូលរួមដឹកនាំក្រុម ហើយអនុវត្តតាមតួនាទីភារកិច្ចរបស់ក្រុម ធ្វើយ៉ាងណាអោយក្រុមមានភាពរីចម្រើន និងមានភាពរឹងមាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម