“ សកម្មភាពបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងគោលគំនិតទីផ្សារ ដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម ”
នៅថ្ងៃច័ន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពិទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត ស្រុក និង ភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីភាពជាអ្នកដឹកនាំ និងគោលគំនិតទីផ្សារ ដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្មចំនួន ៦បណ្តុំ ក្នុងនោះមានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ៤បណ្តុំ បណ្តុំចិញ្ចឹមត្រី ១បណ្តុំ និងបណ្តុំដំណាំបន្លែសុវត្ថិភាព ១បណ្តុំ។ វគ្គនេះត្រូវបានរៀបចំនៅក្នុងអគារប្រមូលផ្តុំកសិផលភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ២៤នាក់ ស្រ្តី ៨នាក់។ វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម ឱយទទួលបាននូវចំណេះដឹងបន្ថែមលើភាពជាអ្នកដឹកនាំ និងគោលគំនិតទីផ្សារ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវបានធ្វើតេស្ត ឃើញថា ៧០% ទទួលបានចំណេះដឹង និងបទពិសោធន៍លើផ្នែកទ្រឹស្តី។ សូមអរគុណ!
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម