វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងគោលគំនិតផ្នែកទីផ្សារ ដល់បណ្តុំអាជីវកម្មត្រីចំនួន៥បណ្តុំ ស្រុកសូទ្រនិគម
ចេញ​ផ្សាយ ១២ ឧសភា ២០២២
179

នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារASPIRE ដឹកនាំដោយលោក ស្រី ហេង គុណវុឌ្ឍីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ស្រុកសូទ្រនិគម និងក្រុមការងារ អាស្បាយថ្នាក់ខេត្ត បានចុះបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងគោលគំនិតផ្នែកទីផ្សារ ដល់បណ្តុំអាជីវកម្មត្រីចំនួន៥បណ្តុំ ស្ថិតក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប២៣នាក់ ស្រ្តី៧នាក់ ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រង ការដឹកនាំចាត់ចែង ការធ្វើផែនការ និងផ្នែកទីផ្សារ ដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម អោយទទួលបានចំណេះដឹងបន្ថែមលើភាពជាអ្នកដឹកនាំ និងគោលគំនិតលើផ្នែកទីផ្សារផងដែរ ។ ជាលទ្ធផលក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាល សមាជិកបណ្តុំអាជីវកម្ម ចំនួន ៨០%ទទួលបានចំណេះដឹង និងបទពិសោធន៍លើផ្នែកទ្រឹស្តីភាពជាអ្នកដឹកនាំ  ការចែងការងារនិងការទទួលខុសត្រូវ ការរៀបចំផែនការ និងការទំនាក់ទំនងផ្នែកទីផ្សារ ។ 

ជាទីបញ្ចប់ ប្រធាន អនុប្រធាន សមាជិកបណ្តុំ និងអ្នកចូលរួមមានការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាព ចូលរួមធ្វើឲ្យថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម រួមទាំងបណ្តុំទាំងមូល មានការសហការណ៍គ្នាបានល្អ អនុវត្តតាមតួនាទីភារកិច្ចរបស់ក្រុមដែលបានបែង ចែក ធ្វើយ៉ាងណាអោយក្រុមមានភាព រីកចម្រើននិងមានភាពរឹងមាំជាងមុន ។

ចំនួនអ្នកចូលទស្សនា
Flag Counter