ពិធីសំណេះសំណាល និងចែកពូជស្រូវដល់កសិករចំនួន៥៥គ្រួសារ មកពីស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ១៧ ឧសភា ២០២២
139

ថ្ងៃអង្គារ២រោចខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២ 

លោកហៃ វាសនា អនុប្រធានមន្ទីរ បានចូលរួមពិធីសំណេះសំណាល និងចែកពូជស្រូវ ប្រភេទផ្ការំដួល និង ផ្ការមៀត ក្រោមអធិបតីភាព លោកស្រី សាខន សុផានី នាយការរង នៃវិទ្យាស្ថានស្រាវជ្រាវ អភិវឌ្ឍន៍ វិស័យកសិកម្ម កម្ពុជា (CARDI)  លោក សៀង ឡាយហេង ប្រធានការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម និងលោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម។ ពូជស្រូវទាំងពីរប្រភេទនេះ ត្រូវបានដែកជូនដល់ប្រជាកសិករ ចំនួន ៥៥គ្រួសារ មកពី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង  និងឃុំពពេល ឃុំកៀនសង្កែ ឃុំដានររុន និងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។ គោលបំណងគឺ ដើម្បីធ្វើការផ្សព្វផ្សាយពូជស្រូវ និងបច្ចេកទេសថ្មីៗ ក្នុងការធ្វើបង្ហាញ  អំពីកំរិតនៃការប្រើប្រាស់ ជី តាមទំលាប់ និងបច្ចេកទេស។ ក្នុងនោះកសិករចំនូន១៥ គ្រួសារ សម្រាប់ធ្វើបង្ហាញ ទទួលបានពូជស្រូវ១០គីឡូក្រាម និងជីគីមីមួយចំនួន។ ចំណែកឯ កសិករចំនួន ៤០នាក់ផ្សេងទៀត ទទួលបានពូជស្រូវចំនួន ០៥គីឡូក្រាម សម្រាប់ ធ្វើដើម្បីទទួលបានពូជស្រូវ សម្រាប់ធ្វើបន្តឆ្នាំក្រោយទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter