ថ្ងៃពុធ៣រោចខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានធ្វើការរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៃការអនុវត្តថវិការតាមកម្មវិធីគិតត្រឹមខែឧសភា និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២២ នៅសាលប្រជុំស្ថានីស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្មទឹកវិល ។ ក្រោមអធិបតីភាព លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យជំនាញ លោកនាយរងខណ្ឌ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើទាំង១២សង្កាត់ លោកនាយខណ្ឌ លោកនាយផ្នែករដ្ឋបាលជលផលទាំង៣ និងលោកនាយសង្កាត់រដ្ឋបាលជលផលទាំង១២សង្កាត់ និងលោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទាំង១២ស្រុក/ក្រុង។ គោលបំណងនៃសិក្ខាសាលាគឺ ១/តាមដានការងារអនុវត្តថវិកា តាមកម្មវិធីគិតត្រឹមខែឧសភា ២/ផ្សព្វផ្សាយការងារគ្រង់គ្រងសទ្រព្យសម្បតិរដ្ឋ ៣/បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៤/ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា និងទី៥/សម្របសម្រួលលើការងារសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុង/ស្រុក ទូទាំងខេត្ត។