ថ្ងៃពុធ១០រោចខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកធិននី សុទ្ធី ខណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែស្ដីពីយុទ្ធនាការបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាម នៅសាលប្រជុំធំសាលាខេត្ត ។ សមាសភាពអញ្ជើញចូលរួម ឯកឧត្តមអភិបាលរងខេត្ត អគ្គាធិការ នៃក្រសួងកសិកម្ម នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យ អភិបាលស្រុកស្រុកទាំង០៦ជាប់បឹងទន្លេសាប មន្ទីរបរិស្ថានខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលជលផល អធិការដ្ឋានខាងជើងបឹងទន្លេសាប កម្លាំងថ្នាក់ជាតិប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុកសរុប៤៥នាក់ ស្ត្រី១នាក់ ។
នៅពេលរសៀលគណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកអំណោយ របស់ឯកឧត្តមរដ្ឋមន្រ្តី មកផ្តល់ជូនក្រុមការងារ ថ្នាក់ជាតិដែលប្រចាំការនៅចំនុចកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបរួមមាន ដូចខាងជា៖ទឹកសុទ្ធធុងធំចំនួន២០ ធុង ទឹកត្រីចំនួន៤ យួរ សាច់ជ្រូកចំនួន ១០គីឡូក្រាម ផ្លែស្វាយចំនួន ២០ គីឡូក្រាម បន្លែគ្រប់មុខចំនួន ១៥ គីឡូក្រាម ថវិការបស់ឯកឧត្តមរដ្ឋមន្រ្តីចំនួន៥លានរៀល ម្នាក់ៗទទួលបានប្រាក់១០ម៉ឺនរៀល និងស្រាបៀ ៣០កេះ ឧបត្ថម្ភដោយ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ។ បន្ទាប់មកក្រុមការងារបានដឹកនាំកម្លាំង ធ្វើការដុតបំផ្លាញចោលឧបករណ៍ខុសច្បាប់ដែលប្រមូលបានរួមមាន៖ ឧបករណ៍ឆក់ចំនួន០៤គ្រឿង លបប្រីស១០០ចំនួន៩៣គ្រឿង សាច់អួនក្រឡាញឹកប្រវែង៥០០ម៉ែត្រ មងរាយ មងបណ្តែត មងបីជាន់ប្រវែង៥ ១៥០ម៉ែត្រមងក្រឡាញឹកប្រវែង១ ៥០០ម៉ែត្រ សន្ទួចចំនួន៣ ០០០ផ្លែ ។