ទស្សនកិច្ចសិក្សា ស្វែងយល់ការអនុវត្តកម្មវិធីASPIRE នៅស្រុកសូទ្រនិគម
ចេញ​ផ្សាយ ២៧ ឧសភា ២០២២
272

ថ្ងៃសុក្រ១២រោចខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២

លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តសៀមរាប និង លោកស៊ុម សុខាទីប្រឹក្សាទីផ្សារ ASPIREខេត្តសៀមរាប បានដឹកនាំប្រតិភូទៅទស្សនកិច្ចសិក្សានៅកសិដ្ឋានឈាវ ហុង  ស្ថិតនៅភូមិសំរោងជើង ឃុំសំរោង និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាមគ្គីមានជ័យ និងពិនិត្យអាគារប្រមូលផ្តុំកសិផល នៅភូមិជ្រៃខាងត្បូង ឃុំ កៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះមាន តំណាងគម្រោង AIMS មន្ទីរពាណិជ្ជកម្មខេត្តចំនួន៦នាក់ គម្រោង SAAMBATចំនួន៣នាក់ ព្រមទាំងលោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំសំរោង និងឃុំកៀនសង្កែ។

គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺ ចង់ដឹងពីបទពិសោធន៍នៃការអនុវត្តកម្មវិធីផ្សព្វផ្សាយ​​បច្ចេកទេសកសិកម្ម របស់កម្មវិធី ASPIRE ខេត្តសៀមរាប និងការគាំទ្រផ្នែកទីផ្សាររបស់គម្រោង AIM ដែលអនុវត្តដោយមន្ទីរពាណិជ្ជកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter