វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងគោលគំនិតផ្នែកទីផ្សារ នៃកម្មវិធីASPIRE នៅស្រុកស្វាយលើ
ចេញ​ផ្សាយ ២៧ ឧសភា ២០២២
247

ថ្ងៃពុធ១០រោច ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២

ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ស្រុកស្វាយលើ ដឹកនាំសម្របសម្រួលដោយ៖លោក សួន សីលា ប្រធានក្រុមទីប្រឹក្សា លោក ស៊ុម សុខា ទីប្រឹក្សា លោក សៀន សារី អនុប្រធានក្រុមកម្មវិធី លោក សាន សំនិត សមាជិកក្រុម ភ្នាក់ងារផ្សព្វផ្សាយឃុំ    បានរៀបចំបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងគោលគំនិតផ្នែកទីផ្សារ។ គោលបំណង បង្កើនចំណេះដឹងដល់ថ្នាក់ដឹកនាំបណ្តុំអាជីវកម្ម បានយល់កាន់តែច្បាស់អំពីតួនាទីការទទួលខុសត្រូវ ការគ្រប់គ្រងបណ្តុំអាជីវកម្ម ការរៀបចំផែនការសម្រាប់ផ្សារភ្ជាប់កសិផលទៅកាន់ទីផ្សារ។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំបណ្តុំអាជីវកម្មចំនួន៦បណ្តុំក្នុងស្រុកស្វាយលើនោះរួមមាន៖  បណ្តុំអាជីវកម្មចិញ្ចឹមមាន់បឹងមាលា១បណ្តុំ និងបណ្តុំដំឡូងមី ១បណ្តុំ (DPES) បណ្តុំអាជីវកម្មចិញ្ចឹមគោបំប៉នសាច់ បឹងមាលា(CO) ១បណ្តុំ បណ្តុំអាជីវកម្មបន្លែ២បណ្តុំ( F2F) និងបណ្តុំអាជីវកម្មបន្លែ ១បណ្តុំ(Co) សរុបអ្នកចូលរួមៈ ៣៨ ស្រី ១៥នាក់ កម្មវិធីនេះរៀបចំឡើងនៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយលើ។

ចំនួនអ្នកចូលទស្សនា
Flag Counter