ថ្ងៃអង្គារ៨កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២
លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នឹងសហការី បានសហការជាមួយ លោក ស្រី ជុំ ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន ស្រុកប្រាសាទបាគង បានចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំ លក់រាយជីថ្នាំកសិកម្ម ចំនួន០៨ដេប៉ូ នៅឃុំកន្រ្ទាំង នៅស្រុកប្រាសាទបាគង។
គោលបំណង៖ ណែនាំអាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាត និងបានឆ្លងវគ្គបណ្តុះបណ្តាលដោយមន្ត្រីជំនាញតាមត្រឹមត្រូវ។
ជាលទ្ធផល៖ ដេប៉ូចំនួន០៥ បានតាំងលក់ដុំលក់រាយជីកសិកម្ម និងថ្នាំកសិកម្មមានលិខិតអនុញ្ញាត និងលេខបញ្ជិកាត្រឹមត្រូវ ដេប៉ូថ្មីចំនួន០១ បានតាំងលក់ជីថ្នាំកសិកម្មមានវិញ្ញាបនបត្រឆ្លងវគ្គអប់រំ តែពុំទាន់ស្នើសុំលិខិតអនុញ្ញាត(ក្រុម ការងារ បានជម្រុញឲ្យប្រញាប់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតត្រឹមត្រូវស្របតាមច្បាប់ និងដេប៉ូចំនួន០២ បានតាំងលក់ដុំលក់រាយសម្ភារកសិកម្មដោយពុំបានឆ្លងវគ្គអប់រំ នឹងគ្មានលិខិតអនុញ្ញាត(ក្រុមការងារធ្វើ ការណែនាំពីច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម ហើយរយ:ពេលឲ្យ១៤ថ្ងៃ បើមិនអនុវត្តនឹងចាត់វិធានការតាមផ្លូវច្បាប់)។ បានពន្យល់អាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម