កិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីរដូវបិទនេសាទ ឆ្នាំ២០២២ នៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
ចេញ​ផ្សាយ ០៩ មិថុនា ២០២២
230

ថ្ងៃព្រហស្បតិ៍១០កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ 

នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម ផ្នែករដ្ឋបាលជលផលចុងឃ្នៀស មន្ត្រីបរិស្ថាន ប្រចាំសង្កាត់រដ្ឋបាលចុងឃ្នៀស ក្រុងសៀមរាប និងសហគមន៍នេសាទចុងឃ្នៀស ក្រោមអធិបតីភាព លោកចាន់ សុផា ក្រុមប្រឹក្សាសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងលោកសួន ឆៃ ប្រធានភូមិទី៧  បានរៀបចំប្រជុំផ្សព្វផ្សាយ អំពីរដូវបិទនេសាទ ឆ្នាំ២០២២ ដល់ប្រជានេសាទ ក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀស ខេត្តសៀមរាប។ ខ្លឹមសារមានដូចខាងក្រោម÷

-សេចក្តីជូនដំណឹងលេខ១២៦២ ជផ ស្តីពីរដូវបិទនេសាទ ឆ្នាំ២០២២ ចុះថ្ងៃសុក្រ១៣កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២  របស់ឯ.ឧ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុជាប្រធានរដ្ឋបាលជលផល ។

-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្នើសុំពីប្រជាពល​រដ្ឋនូវ ៧ចំណុច ។

-ប្រកាសស្តីពីការកែសម្រួលប្រកាស លេខ១២៩ប្រក.កសក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារដែលអនុញ្ញាតឲ្យធ្វើនេសាទក្នុងដែននេសាទទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា  របស់​រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។

មានប្រជានេសាទចូលរួមសរុប ចំនួន ៥៤នាក់ មានស្ត្រី ចំនួន ០៥នាក់ ធ្វើនៅផែបណ្តែតទឹកភូមិទី៧ សង្កាតចុងឃ្នៀស ក្រុងសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter