ថ្ងៃ ច័ន្ទ១៤កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរ លោកបែន ប៊ុនធឿន អនុប្រធានមន្ទីរ និងសហការី បានចូលរួមសិក្ខាសាលាស្តីពីការវាយតម្លៃសមិទ្ធិផលគម្រោង RUSH-IT ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE។
គោលបំណងរបស់សិក្ខាសាលា គឺណែនាំភ្នាក់ងារផ្សព្វផ្សាយឃុំប្រើប្រាស់ និងបញ្ជូលទិន្នន័យកម្មវិធីចំការ ការប្រមូលទិន្នន័យក្នុងប្រព័ន្ធMIS ការវិភាគទិន្នន័យ និងការសសេររបាយការណ៍វាយតម្លៃរហ័សនូវលទ្ធផលសម្រេចបាន។
អញ្ជើញចូលរួមមាន៖ទីប្រឹក្សាកម្មវិធីASPIRE មន្ត្រីបង្គោល និងភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ មកពី០៥ខេត្ត(ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តសៀមរាប) សរុប ៥៦នាក់ ស្រី១៤នាក់។ កម្មវិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម