នាព្រឹកថ្ងៃ សុក្រ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំការប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តខែកក្កដា ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ប្រធានការិយាល័យចំណុះមន្ទីរ លោកនាយខណ្ឌ នាយផ្នែក រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ដែលក្នុងកិច្ចប្រជុំនេះបានលើកឡើងនូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងខែកន្លងមក ហើយបានទទួលណែនាំកែលម្អ និងដោះស្រាយពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម