ថ្ងៃអង្គារ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានរៀបចំពិធី អបអរសាទរបុណ្យរុក្ខទិវាថ្នាក់ខេត្តដែលបានប្រព្រឹត្តទៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅលើផ្ទៃដីចំនួន០៥ហិកតា ដែលមានកូនឈើប្រភេទឈើទាលចំនួន២ ០០០ដើម។ កម្មវិធីនេះក្រោយអធិបតីភាពឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវពៅ សាវឿន តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម កុយ សង ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោកនាយ នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប លោកប្រធាន អនុប្រធានមន្ទីរទាំងអស់់ចំណុះអោយខេត្តសៀមរាប កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន១៥៧ ក្រុមយុវជន(សយក)ខេត្តសៀមរាប ប្រជាជនមកពីភូមិត្រពាំងថ្ម និងភូមិទួលគ្រួស និងសិស្សសាលាទួលគ្រួស សរុបអ្នកចូលរួមទាំងអស់ចំនួន៤ ០០នាក់។ បន្ទាប់ពីគណៈអធិបតីដាំឈើរួចមក ក៏អញ្ជើញចូលទៅទស្សនាដើមឈើគ្រញូង ក្នុងចំការពូជឈើ ព្រមទាំអបានដាំឈើក្នុងសួនទេសចរណ៍ម្នាក់ដើម ទុកជាអនុស្សារីយផងដែរ។