ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ឋីរ និងលោក ឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងមន្ត្រីទទួលបន្ទុកការងារគេហទំព័រមន្ទីរ បានទទួលជួបជាមួយក្រុមការងារនៃការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងការប្រើប្រាស់គេហទំព័ររបស់មន្ទីរ និងប្រមូលធាតុចូលមួយចំនួនសម្រាប់បង្កើតកម្មវិធីទូរស័ព្ទដៃ ដែលបម្រើអោយវិស័យកសិកម្ម ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកសិករ។ ចំពោះការប្រើប្រាស់គេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គឺមានដំណើរការបានល្អប្រសើរ។ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ចំណេះដឹងមួយចំនួន ដើម្បីឲ្យក្រុមការងារថ្នាក់ខេត្ត យកទៅបំពេញបន្ថែមកន្លែងខ្វះខាត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានអ្នកចូលរួមសរុប០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម