ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យ និងជម្រុញកសិករប្រើប្រាស់ឡជីវឧស្ម័ន
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
145

ថ្ងៃអង្គារ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២ 

លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម និងជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្តសៀមរាប និងលោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះជម្រុញ កសិករកំពុងប្រើប្រាស់ឡជីវឧស្ម័ន ឲ្យសន្សំជីធម្មជាតិដោយបង្កើតរោងជីកំប៉ុស្ត ដោយប្រើប្រាស់កាកសំណល់ជីវឧស្ម័ន និងកាកសំណល់បន្លែផ្សេងៗ សម្រាប់ដាំដំណាំបន្លែ និងស្រូវ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជាក់ស្តែងកសិករឈិន ឆោម រស់នៅក្នុងភូមិស្រម៉រធំ ឃុំដានរុន ស្រុកសូទ្រនិគម បានសាងសង់ និងប្រើប្រាស់ឡជីវឧស្ម័នតាំងពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ។ គាត់កំពុងប្រកបមុខរបរកសិកម្មចំរុះ មានចិញ្ចឹមគោ មាន់ ទា ដាំបន្លែផ្សេងៗ ដូចជាម្ទេស សណ្តែកទ្រើង ប៉េងប៉ោះលើផ្ទៃដី ១០០០ម៉ែត្រក្រឡា និងធ្វើស្រែលើផ្ទៃដីប្រមាណ ៨៥០០ម៉ែត្រ ដោយប្រើប្រាស់តែជីកំប៉ុស្តដែលផលិតពីជីកាកឡជីវឧស្ម័ន រួមជាមួយសារធាតុសរីរាង្គផ្សេងៗ ។ ជារួម ដោយសារឡជីវឧស្ម័ន ធ្វើឲ្យជីវភាពគាត់ល្អប្រសើរ កាត់បន្ថយចំណាយលើជីគីមី រីឯការលូតលាស់របស់ដំណាំបន្លែ ពោត និងស្រូវរបស់គាត់បានទិន្នផលខ្ពស់ និងលក់បានតម្លៃថ្លៃទៀតផង ។

ចំនួនអ្នកចូលទស្សនា
Flag Counter