វគ្គបណ្តុះបណ្តាលស្តីពី"ច្បាប់វិធានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម និងការគ្រប់គ្រងសំណល់ថ្នាំកសិកម្ម"
ចេញ​ផ្សាយ ២២ កក្កដា ២០២២
130

ថ្ងៃសុក្រ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២ លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានសហការជាមួយអង្គការ  អាយ  ឌី  អី(iDE) គម្រោង  ស៊ីស្មាត (Csmart) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី"ច្បាប់វិធានសុវត្ថិភាព  និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម  និងការគ្រប់គ្រងសំណល់ថ្នាំកសិកម្ម" ដល់អាជីវករលក់ដុំ លក់រាយ សម្ភារកសិកម្ម មកពីតាមបណ្តាក្រុង-ស្រុកទាំង១២ ក្នុង ខេត្ត សៀមរាប ។  កម្មវិធីនេះ ប្រព្រឹត្តិ ទៅនៅស្ថានីយពិសោធនិ៍ស្រាវជ្រាវកសិកម្មទឹកវិល ក្នុងភូមិប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter