ថ្ងៃច័ន្ទ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នឹងសហការី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពី"ការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម"មានការចូលរួមមាន លោក គង់ វង់ ក្រុម ប្រឹក្សាឃុំជីក្រែង លោក ប៊ិន ឃ្លឿន មេភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង កម្មវិធីនេះបានធ្វើបទបង្ហាញ និងបង្រៀនពី៖
១-ការយល់អំពីផលប៉ះពាល់ វិធានសុវត្ថិភាព ប្រសិទ្ធភាព និង ការអនុវត្ត បោះចោល សំណល់ថ្នាំកសិកម្មស្របតាមបច្ចេកទេស។ ២-ការយល់ដឹងពីស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងជីកសិកម្ម។ ៣-ការយល់ដឹងអំពីគោលការណែនាំរៀបចំ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន QR- Code នៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្មដែលបានចុះបញ្ជី។ សិក្ខាកាមចូលរួម៖ មន្រី្ត និងអជ្ញាធរដែនដី០៦នាក់ ស្រី០១នាក់ កសិករ ២៥នាក់ ស្រី១៤នាក់
សរុបអ្នកចូលរួម ៣១នាក់ ស្រី១៥នាក់។ កម្មវិធីនេះ ធ្វើទ្បើងនៅ សាលាឆទាន ភូមិជីក្រែង ឃុំជីក្រែង ស្រុក ជីក្រែង ខេត្ត សៀមរាប ក្រោមកញ្ចប់ថវិការបស់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម