ថ្ងៃអង្គារ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានទទួលស្វាគមន៌ក្រុមសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មឆ្នាំទី១ចំនួន២៧៣នាក់ មកធ្វើកម្មសិក្សានៅខេត្តសៀមរាប ពាក់ព័ន្ធសមិទ្ធិផលលើការងារដាំដុះ ចិញ្ចឹមសត្វ និងវារីប្បកម្មដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តន៍កន្លងមកដើមី្បជម្រាបជូន លោក លោកស្រីសាស្ត្រាចារ្យ ព្រមទាំងនិស្សិត ដែលបានចូលរួមនាក្នុងឱកាសសំណេះសំណាល និងជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម