លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម ចុះពិនិត្យការងារដាំដុះដំណាំបន្លែ នៅស្រុកជីក្រែង
ចេញ​ផ្សាយ ០៣ សីហា ២០២២
313

ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក  ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម និងសហការី បានចុះពិនិត្យវឌ្ឍនភាពនៃបណ្តុំអាជីវកម្មបន្លែ ដែលគាំទ្រដោយកម្មវិធីASPIRE នៅឃុំឬស្សីលក និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំ ផងដែរ។ តាមការពិនិត្យជាក់ស្តែង  ឃើញថា កសិករសមាជិកបណ្តុំអាជីវកម្មបន្លែ កំពុងដាំតាសក់  សណ្តែកទ្រើង ស្ពៃ.... ទទួលបានទិន្នផលល្អ និងមានតម្រូវការទីផ្សារផងដែរ ។ ដោយឡែកកសិករមានផ្ទះសំណាញ់ ដែលបានទទួលពីកម្មវិធី ASPIRE ក៏មានការដាំដុះបានល្អប្រសើរ និងបានជាប្រចាំផងដែរ។ លោកស្រី ថន សុផុន ជាកសិករដាំបន្លែនៅភូមិថ្នល់តាសិត ឃុំ គោកធ្លកក្រោម ស្រុកជីក្រែង ដែលទទួលផ្ទះសំណាញ់ពីកម្មវិធីASPIRE បាននិយាយថា ការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ធ្វើឲ្យគាត់ទទួលបានផលចំណេញច្រើន ដោយសារអាចដាំបានច្រើនដងទាំងរដូវប្រាំង-វស្សា និងការពារបានពីការបំផ្លាញ់របស់សត្វល្អិត ដែលធ្វើឲ្យគាត់មិនបាច់ប្រើប្រាស់ថ្នាំកសិកម្ម។  

ចំនួនអ្នកចូលទស្សនា
Flag Counter