សាខាសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាប្រចាំខេត្តសៀមរាប បានប្រគល់ថវិកាជូនដល់លោកស្រី ម៉ែន បញ្ញា គ្រួសារសពលោក ទូច គឹមលាង មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម។
ចេញ​ផ្សាយ ០៤ សីហា ២០២២
238

           នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរតំណាងលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា  និងលោក ឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក, លោក លោកគួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោកស្រី ផៃ ស្រីចិន មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម លោកស្រី ភិន ណារិន សមាជិកក្រុមប្រឹក្សាសង្កាត់ស្រង៉ែ ក្រុងសៀមរាប លោកប្រធានភូមិភ្នៅ តំណាងអជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់ ថវិកា អំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសព លោក ទូច គឹមលាង មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករ ៥០គក្រ មី០១កេស ទឹកសុទ្ធ០១កេស ទឹកត្រី០១យួរ  និងទឹកស៊ីអ៊ីវ ០១យួរ ជូនលោកស្រី ម៉ែន បញ្ញា  គ្រួសារសពលោក ទូច គឹមលាង នៅគេហដ្ឋានគ្រួសារសព នៅភូមិភ្នៅ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter