វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី អត្ថប្រយោជន៍​នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការនិងការរៀបចំដំឡើងឋានន្តរស័ក និងថ្នាក់ដល់មន្ត្រីរាជការ
ចេញ​ផ្សាយ ០៩ សីហា ២០២២
172

ថ្ងៃអង្គារ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២២ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ បានអញ្ជើញចូលរួមបើកកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី អត្ថប្រយោជន៍​នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការនិងការរៀបចំដំឡើងឋានន្តរស័ក និងថ្នាក់ដល់មន្ត្រីរាជការ។ គោលបំណងកម្មវិធី ទី១/ ដើម្បីបង្កើននិងពង្រឹងសមត្ថភាពពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការ និងការរៀបចំដំឡើងឋានន្តរស័ក និងថ្នាក់ដល់មន្ត្រីរាជការ ដល់នាយផ្នែកនាយសង្កាត់រដ្ឋបាលព្រៃឈើ និងជលផលនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ទី២/បង្កើនកិច្ចទំនាក់ទំនងនិងកិច្ចសហការវាងរដ្ឋបាលព្រៃឈើ និងជលផលមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំមន្ទីរនិងការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ (ស្រី០៤នាក់) កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter