ថ្ងៃពុធ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២២ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមបើកកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី អត្ថប្រយោជន៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការនិងការរៀបចំដំឡើងឋានន្តរស័ក និងថ្នាក់ដល់មន្ត្រីរាជការ។ គោលបំណងកម្មវិធី ទី១/ ដើម្បីបង្កើននិងពង្រឹងសមត្ថភាពពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការ និងការរៀបចំដំឡើងឋានន្តរស័ក និងថ្នាក់ដល់មន្ត្រីរាជការ ដល់មន្ត្រីក្នុងការិយាល័យជំនាញទាំង១០ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ទី២/បង្កើនកិច្ចទំនាក់ទំនងនិងកិច្ចសហការវាងមន្ត្រី ជាមួយថ្នាក់ដឹកនាំមន្ទីរនិងការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ (ស្រី០៤នាក់) កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម