នៅថ្ងៃពុធ៦កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក មាស ហ្វានី ប្រធានការិយាល័យផែនការ គណនេយ្យ នឹងសហការី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី " ការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម " ក្នុងគោលបំណងឱ្យបងប្អូនប្រជាកសិករយល់ដឹង៖ ១-យល់ពីទីផ្សារកសិកម្ម ២-យល់ដឹងពីផែនការដំាដុះឱ្យស្របតាមតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារ ៣-ការយល់ដឹងទៅលើតំលៃបន្ថែមសម្រាបផលិតផល ៤-វីភាគលើដំណើរការទីផ្សារ ៥-យល់ដឹងពីវិធីសាស្រ្តវេចខ្ចប់ និងការទុកដាក់ក្រោយពេលប្រមូលផល និង៦-ផ្សព្វផ្សាយពីវិធីសាស្រ្តនៃការស្វែងរកទីផ្សារតាមរយៈការប្រើប្រាស់ទូរស័ព្ទទដៃ (សារ SMS) និងគេហទំព័រទីផ្សារ ដែលមានការចូលរួមពីលោកស្រី ភូ និមល អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោក ជុំ ជឿម ប្រធានភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង លោក វ៉ៃ យ៉ន អនុប្រធានភូមិថ្នល់ដាច់ និងប្រជាកសិករ ។ សរុបអ្នកចូលរួម ៤០នាក់ ស្រី២៣នាក់។ កម្មវិធីនេះ ធ្វើទ្បើងនៅសាលាឆទានភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុក ជីក្រែង ខេត្តសៀមរាប ក្រោមកញ្ចប់ថវិការបស់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម