វគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្មដល់កសិករភូមិជីក្រែង ឃុំជីក្រែង​ ស្រុកជីក្រែង
ចេញ​ផ្សាយ ១០ សីហា ២០២២
149

នៅថ្ងៃព្រហស្បតិ៍៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក មាស ហ្វានី ប្រធានការិយាល័យផែនការ គណនេយ្យ នឹងសហការី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី " ការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម " ក្នុងគោលគោលបំណងឱ្យបងប្អូនប្រជាកសិករបានយល់ដឹង៖ ១-យល់ពីទីផ្សារកសិកម្ម ២-យល់ដឹងពីផែនការដំាដុះឱ្យស្របតាមតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារ ៣-ការយល់ដឹងទៅលើតំលៃបន្ថែមសម្រាបផលិតផល ៤-វីភាគលើដំណើរការទីផ្សារ ៥-យល់ដឹងពីវិធីសាស្រ្តវេចខ្ចប់ និងការទុកដាក់ក្រោយពេលប្រមូលផល និង៦-ផ្សព្វផ្សាយពីវិធីសាស្រ្តនៃការស្វែងរកទីផ្សារតាមរយៈការប្រើប្រាស់ទូរសព្័ទដៃ និងគេហទំព័រទីផ្សារ ដែលមានការចូលរួមពីលោកស្រី ភូ និមល អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោកប្រធានភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង អាជ្ញាធរភូមិ និងប្រជាកសិករ ។ សរុបអ្នកចូលរួម ៤០នាក់ ស្រី២៨នាក់។ កម្មវិធីនេះ ធ្វើទ្បើងនៅសាលាឆទានភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមកញ្ចប់ថវិការបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter