វគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្មដល់កសិករភូមិតានី ឃុំរុនតាឯក​ ស្រុកបន្ទាយស្រី
ចេញ​ផ្សាយ ១០ សីហា ២០២២
161

នៅថ្ងៃសុក្រ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោក មាស ហ្វានី ប្រធានការិយាល័យផែនការ គណនេយ្យ នឹងសហការី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី " ការពង្រឹងសេវាព័ត៌មានទីផ្សារកសិកម្ម " ក្នុងគោលបំណងឱ្យបងប្អូនប្រជាកសិករយល់ដឹង៖ ១-យល់ពីទីផ្សារកសិកម្ម ២-យល់ដឹងពីផែនការដំាដុះឱ្យស្របតាមតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារ ៣-ការយល់ដឹងទៅលើតំលៃបន្ថែមសម្រាប់ផលិតផល ៤-វិភាគលើដំណើរការទីផ្សារ ៥-យល់ដឹងពីវិធីសាស្រ្តវេចខ្ចប់ និងការទុកដាក់ក្រោយពេលប្រមូលផល និង៦-ផ្សព្វផ្សាយពីវិធីសាស្រ្តនៃការស្វែងរកទីផ្សារតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃ (សារSMS) និងគេហទំព័រទីផ្សា រ ដែលមានការចូលរួមពីលោកស្រី ស៊ុយ ស៊ា មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោកប្រធានភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងប្រជាកសិករ។ សរុបអ្នកចូលរួម ៤០នាក់ ស្រី៣៦នាក់។ កម្មវិធីនេះ ធ្វើទ្បើងនៅភូមិតានី  ឃុំរុនតាឯក  ស្រុកបន្ទាយស្រី  ខេត្តសៀមរាប ក្រោមកញ្ចប់ថវិការបស់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter