ថ្ងៃច័ន្ទ៣រោច ខែស្រាពណ៍ ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្មវិធី ASPIRE ខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ដែលមានទីតាំងនៅ ភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ក្រោមអធិបតីភាព លោក ប៉ែន ប៊ុនធឿន អនុប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត និងជាអនុប្រធានកម្មវិធីASPIREខេត្ត លោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក សឿម ស៊ីណា មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម លោក ហ៊ីង ធួន តំណាង ក្រុមប្រឹក្សាឃុំកៀនសង្កែ និងមានការអញ្ជើញចូលរួមពីក្រុមការងារកម្មវិធី ASPIREស្រុកសូទ្រនិគម និងប្រជាកសិករជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ សរុបចំនួន៤៥ នាក់ ស្រី្ត៣២នាក់ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម។ ដំណើរការជាលទ្ធផល អង្គមហាសន្និបាតនេះ បានឯកភាព និងសម្រេចដោយសមាជិកដូចខាងក្រោម៖ ១-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍ចំនួន៥រូប ស្រី១នាក់ ២-បានបោះឆ្នោតជ្រើសរើសគណះកម្មការត្រួតពិនិត្យចំនួន ៣នាក់ ៣-ឈ្មោះ សហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ៤-តម្លៃទិញហ៊ុន ៣០ ០០០៛/ហ៊ុន ៥-ប្រាក់សមាជិកភាព ២ ០០០៛/ឆ្នាំ ៦-មុខរបរឥណទាន កសិកម្មខ្នាតតូច ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទិញលក់មាន់ និង៧-នឹងគោលការណ៍ នៃការបែងចែកប្រាក់ចំណេញប្រចាំឆ្នាំ។ លោកស្រី គួន អួន ប្រធានសហគមន៍កសិកម្ម មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានមានប្រសាសន៍បន្ថែមថា៖ សហគមន៍មានលទ្ធភាពផ្គត់ផ្គង់មាន់បាន ក្នុង១ខែអាចបាន ១ ០០០ក្បាល ទៅ ១ ៥០០ ក្បាល និងទាកាប៉ាអាចបាន ៩០០ក្បាល ក្នុងមួយខែ។ ប្រសិនបើប្រជាកសិករ ឬ អាជីវករចង់ទិញមាន់ ឬ ទាកាប៉ា សូមទំនាក់ទំនងមកកាន់ប្រធានសហគមន៍៖ លោកស្រី គួន អួន លេខទូរស័ព្ទ ០៨៨ ៦៩១ ៣០៨៤ ឬ អនុប្រធានសហគមន៍៖លោក ហ៊ឹម បឿយ ០៧៨ ៧៦៧ ៧៩១ ស្ថិតនៅភូមិជ្រៃខាងត្បួង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។