នាព្រឹកថ្ងៃសុក្រ១៤រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំការប្រជុំបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែសីហា និងលើកទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២២។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ប្រធានការិយាល័យចំណុះក្រោមមន្ទីរ លោកនាយខណ្ឌ នាយផ្នែក រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក លោកស្រី ថ្នាក់ដឹកនាំ ការិយល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៏ក្រុងសៀមរាប និងការិយាល័យកសិកម្ម ធនធានធម្មជជាតិ និងបរិស្ថានស្រុកទាំង១១ ដែលបានចូលរួមតាមរយះ ZOOM Meeting ។ កិច្ចប្រជុំនេះបានលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងខែសីហា ២០២២កន្លងមក ពិសេសបញ្ហាទឹកជំនន់ និងការត្រៀមបម្រុងជាមុន ។ ក្នុងកិច្ចប្រជុំនេះ បានទទួលមតិចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមតិណែនាំកែលម្អ និងដោះស្រាយពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម