ថ្ងៃព្រហស្បតិ៍៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងសហការី បានសហការណ៍ជាមួយលោក តែ គឹមខួង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកក្រឡាញ់ បើកវគ្គបណ្តុះបណ្តាលស្តីពីជំងឺឆ្លងសត្វ ដែលមានកសិករចូលរួមចំនួន៣០នាក់ (ស្រី១២នាក់)។ ក្នុងគោលបំណង ១/ដើម្បីឲ្យកសិករបានស្គាល់ពីជំងឺឆ្លងបក្សីសំខាន់ៗ ២/ការប្រើប្រាស់ឱសថព្យាបាល ៣/វិធានការជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមសត្វ។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់។ ដែលគាំទ្រថវិកាដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម