ថ្ងៃច័ន្ទ ១០កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២២ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកជីក្រែង បានចុះរៀបចំវេទិកាពាក់ព័ន្ធភាគីចម្រុះ MSP សម្រាប់អគារប្រមូលផ្ដុំផលិតផលកសិកម្ម នៅភូមិជីក្រែង ឃុំជីក្រែង ក្រោមអធិបតីភាពលោក អាំង សុផល ប្រធានការិយាល័យវិស្វកម្មកសិកម្ម តំណាងមន្ទីរកសិកម្ម និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ស្រុកជីក្រែង និងលោក សេក សាន ជំទប់ទី១ តំណាងលោកស្រីមេឃុំជីក្រែង និងអ្នកពាក់ព័ន្ធ។ វេទិកានេះមានគោលបំណងឲ្យមានការជជែកគ្នារវាងអ្នកពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយរួមគ្នា អំពីបញ្ហាផលិតកម្មតម្លៃទីផ្សារ មធ្យោបាយសេវាកម្ម ឥណទាន ឲ្យអាគារមានតួនាទីផ្តល់អត្ថប្រយោជន៍ដល់កសិករ និងអ្នកពាក់ព័ន្ធ។ ដែលសមាសភាពចូលរួមមានដូចជា៖ គណៈកម្មការគ្រប់គ្រងអាគារ ក្រុមផលិតមាន់ និងបន្លែ អ្នកប្រមូលទិញមាន់ និងបន្លែ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលមានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រី១២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម