កម្មវិធីASPIR បានរៀបចំវេទិកាអ្នកពាក់ព័ន្ធភាគីចម្រុះ MSP សម្រាប់អគារប្រមូលផ្ដុំផលិតផលកសិកម្ម ។
ចេញ​ផ្សាយ ១២ កញ្ញា ២០២២
115

ថ្ងៃសុក្រ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ស្រុកពួកបានចុះរៀបចំវេទិកាពាក់ព័ន្ធភាគីចម្រុះ MSP សម្រាប់អគារប្រមូលផ្ដុំផលិតផលកសិកម្មនៅភូមិព្រៃវែង ឃុំសំរោងយា ក្រោមអធិបតីភាព ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ប៉ាន់ ប៉ូច ក្រុមប្រឹក្សាឃុំសំរោងយា និងលោក ម៉ៅ ឡាក់ មន្ត្រីរដ្ឋបាលស្រុកពួក និងអ្នកពាក់ព័ន្ធ។ ក្នុងវេទិកានេះមានគោលបំណង៖ ១-ជជែកគ្នារវាងអ្នកពាក់ព័ន្ធដើម្បីរកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នាអំពីបញ្ហាផលិតកម្មតម្លៃទីផ្សារ ២-មធ្យោបាយសេវាកម្មឥណទាន ឲ្យការដាំដុះបន្លែ និងចិញ្ចឹមសត្វ ៣-ផ្តល់អត្ថប្រយោជន៍ដល់កសិករ និងអ្នកពាក់ព័ន្ធ កសាងទំនុកចិត្តរវាងកសិករ ក្រុមផលិតនិងអ្នកប្រមូលទិញ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖ គណ:កម្មការអគារប្រមូលផ្តុំកសិកផល អ្នកប្រមូលទិញមាន់ និងបន្លែ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កសិករ និងក្រុមការងារកម្មវិធីASPIRE ស្រុកពួក ដែលមានអ្នកចូលរួមសរុប២០នាក់ ស្រី០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter