មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ថ្លៃដើមផលិតកម្មកសិកម្មដល់បងប្អូនប្រជាកសិករ នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប
ចេញ​ផ្សាយ ១៤ កញ្ញា ២០២២
102

នៅថ្ងៃពុធ៤រោច ខែភទ្របទ ឆ្នំាខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ថ្លៃដើមផលិតកម្មកសិកម្មដល់បងប្អូនប្រជាកសិករ នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងគោលបំណង៖១-ជំរុញឱ្យពួកគាត់យល់អ្វីជាចំណាយថ្លៃដើម ២-ចំណាយអថេរ និងចំណាយថេរ ៣-ការបង់រំលស់ ៤-ការចំណាយក្នុងផលិតកម្ម ឬក្នុងកសិដ្ឋាន និង ការគណនាថ្លៃដើមផលិតកម្ម ដោយការអញ្ជើញចូលរួមពីសំណាក់លោក ប៉ាង នៀវ ប្រធានភូមិថ្នល់ លោក តិ សារី អនុប្រធានភូមិ លោកស្រី ឆោម ធារី តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរជុំ និងកសិករ។ សរុបអ្នកចូលរួម ៣៧ នាក់ ស្រី២៦ នាក់។ កម្មវិធីនេះធ្វើទ្បើងក្រោមកញ្ចប់ថវិការបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter