ថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅស្រុកពួក និងស្រុកក្រឡាញ់
ចេញ​ផ្សាយ ២៧ កញ្ញា ២០២២
177

ថ្ងៃសុក្រ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម លោកមាស ហ្វានី ប្រធានការិយាល័យផែនការ គណនេយ្យ លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយលោកម៉ាន់ ចែម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពួក លោកឃុក ឃុន ជំទប់ទី១ ឃុំសសរស្តម្ភ និងលោក សៀក សៀវ មេភូមិប៉ាក់ប៉ាន បានជុំពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង នៅឃុំសសរស្តម្ភ ឃុំត្រីញ័រ និងឃុំរើល។ សរុបផលប៉ះដំណាំស្រូវទាំង៣ឃុំ មានចំនួន៣៧៣ហិកតា ក្នុងនោះ៖ទី១/ឃុំសសរស្តម្ភ មាន៣ភូមិ ១៣៦គ្រួសារ ផ្ទៃដីស្រូវប៉ះពាល់១៥៨ហិកតា ទី២/ឃុំត្រីញ័រ មាន៣ភូមិ ១៩៥គ្រួសារ ផ្ទៃដីស្រូវប៉ះពាល់១១៥ហិកតា និងទី៣/ឃុំរើល មាន៦ភូមិ ៩៨គ្រួសារ  ផ្ទៃដីប៉ះពាល់១០០ហិកតា។

នៅពេលរសៀលថ្ងៃដដែល ក្រុមការងារបានសហការជាមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រឡាញ់ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលប៉ះពាលឃុំចំនួន៧ លើដំណាំស្រូវសរុប៥ ៦០០ហិកតា ក្នុងនោះ ១/ឃុំតាអាន មាន១០ភូមិ ១០៦០គ្រួសារ ផ្ទៃដីប៉ះពាល់១៦០០ហិកតា ទី២/ឃុំកំពង់ផ្កូវ មាន៩ភូមិ ៧៣០គ្រួសារ ផ្ទៃដីប៉ះពាល់៩៥០ហិកតា ទី៣/ឃុំចន្លាស់ដៃ មាន៦ភូមិ ៩៤០គ្រួសារ ផ្ទៃដីប៉ះពាល់៧៥០ហិកតា ទី៤/ឃុំសុខសែន មាន៥ភូមិ ៧៦០គ្រួសារ ផ្ទៃដីប៉ះពាល់៥៣០ហិកតា ទី៥/ឃុំក្រូចគរ មាន៦ភូមិ ៩១៥គ្រួសារ ផ្ទៃដីប៉ះពាល់៦៤០ហិកតា ទី៦/ឃុំស្នួល មាន៧ភូមិ ៩៨០គ្រួសារ ផ្ទៃដីប៉ះពាល់៨៧០ហិកតា  ទី៧/ ឃុំរោង មាន៣ភូមិ ៣៧០គ្រួសារ ផ្ទៃដីប៉ះពាល់២៦០ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter