ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះជួយផ្នែកកសិកម្មដល់ប្រជាពលរដ្ឋដែលកំពុងមានលំនៅដ្ឋានក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
137

បន្ទាប់ពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការជួយគាំទ្រផ្នែកកសិកម្មដល់ប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់គម្រោង ផ្លូវ៣៨ខ្សែ ហើយស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី អោយទទួលបានការគាំទ្រផ្នែកកសិកម្ម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋរស់នៅជាក់ស្តែង ចំនួន១៨៣គ្រួសារ ក្នុងចំណោម៥៩៤គ្រួសារ ។ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងចែកពូជបន្លែ កូនមាន់ ត្រី ចំណីសត្វ និងពូជឬស្សីផ្អែម ដល់ប្រជាពលរដ្ឋដែលកំពុងមានលំនៅដ្ឋានក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

ចំនួនអ្នកចូលទស្សនា
Flag Counter