ថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងកាប់ដើមឈើឈរ ងាប់ដែលអាចបង្កជាហានិភ័យ ដល់សុវត្ថិភាពសាធារណៈ របស់ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមផ្លូវស្របតាមមាត់ស្ទឹង ដែលចាប់ពីស្ពានវត្តពោធិ៍លង្កា ដល់ស្ពានរ៉ោករ៉ាក (ត្រើយលិច និងត្រើយកើត) បានចំនួន ៣២ដើម មានដូចជាដើមម៉ាក់ប្រាំង ដើមគរ ដើមក្ងោក ដើមភ្ញៀវ និងសិរមាន់ ដែលមានកម្ពស់ចាប់ពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងអង្កត់ផ្ទឹត ពី៣០ ស.ម ទៅ៤០ស.ម។ ហើយក្រុមការងារ បានដាំដើមធ្នង់ឡើងវិញ ដែលដួលរលំចំនួន ៣ដើម នៅមជ្ឈមណ្ឌលរដ្ធបាលមន្ទីរខេត្តសៀមរាប ដែលបានដួលដោយសារខ្យល់កាលពីយប់ថ្ងៃច័ន្ទ ទី០៣ ខែកញ្ញានេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម