លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនិងសហការី ចុះតាមដានស្រាវជ្រាវ ត្រួតពិនិត្យ និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង
ចេញ​ផ្សាយ ០៧ តុលា ២០២២
155

ថ្ងៃសុក្រ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ហ៊ុន រស្មី  ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី  បានជួបជួបពិភាក្សាជាមួយរដ្ឋបាលស្រុកជីក្រែង និងបានចុះតាមដាន  ស្រាវជ្រាវ  ត្រួតពិនិត្យ  និងពង្រឹងការតាំងលក់ដុំលក់រាយជីថ្នាំកសិកម្ម នៅឃុំស្ពានត្នោត(០១ដេប៉ូ ) ឃុំកំពង់ក្តី (៥ដេប៉ូ) ឃុំសង្វើយ (០១ ដេប៉ូ) និងឃុំគោកធ្លកក្រោម (១ដេប៉ូ) នៅស្រុកជីក្រែង និងឃុំដំដែក ចំនួន ៣ដេប៉ូ នៅស្រុកសូទ្រនិគម។ ជាលទ្ធផល៖ ដេប៉ូ ១១ បានតាំងលក់ជីថ្នាំកសិកម្មមានវិញ្ញាបនប័ត្រអប់រំសមត្ថភាពវិជ្ជាជីវៈ និងបានបន្តលិខិតអនុញ្ញាតទាន់ពេលវេលាស្របច្បាប់។  ក្រុមការងបានពន្យល់ណែនាំ អាជីវករឲ្យតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេសបានណែនាំ និងរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។                 

ចំនួនអ្នកចូលទស្សនា
Flag Counter