នៅថ្ងៃសុក្រ៤រោច ខែអស្សុជ ឆ្នំាខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នំា២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកម្មវិធីចែកតពូជស្រូវជូន គ្រួសារកសិករដែលមានតម្រូវការពូជជាចាំបាច់សម្រាប់ការដាំដុះស្តាឡើងវិញមុនគេ ក្រោមអធិបតីភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និង ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលរចុះជួយមូលដ្ឋានស្រុកស្រីស្នំ ដោយមួយគ្រួសារទទួលបាន ពូជស្រូវស្រាលចំនួន ៨០គ.ក្រ ដែលប្រព្រឹត្តទៅនៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ខេត្តសៀមរាប ។ បន្ទាប់មក ក្រុមការងាបានចុះពិនិត្យមើលស្ថានភាពស្រែ ការរៀបចំដី និងលទ្ធភាពនៃការដាំដុះស្តារឡើងវិញ ក្រោយពេលទឹកស្រកនាពេលខាងមុខ។ គួររំលឹកថា ស្រុកស្រីស្នំ មានផ្ទៃដីដំណាំស្រូវ ប៉ះពាល់សរុប១៦ ៨២១ហ.ត ស្មើរនឹង៨ ៥៦៣គ្រួសារ និងខូចខាតសរុប៨ ០៩៤ហ.ត ស្មើរនឹង ៥ ៥៣៦គ្រួសារ គ្រប់ដណ្តប់លើ៦ឃុំ ៣៧ភូមិ ចំណែកផ្ទៃដីអាចធ្វើស្តារឡើងវិញមានចំនួន១ ៥៧៥ហ.ត។ រីឯដំណាំដំឡូមី ប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣៥០២ហ.ត ស្មើរនឹង ២ ៨១២គ្រួសារ ខូចខាត២ ១៤៧ហ.ត ស្មើរនឹង ២ ៨១២គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម